(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានក្រើនរំលឹកមន្ត្រី និងកម្លាំងសណ្ដាប់ធ្នាប់យកចិត្តទុកដាក់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:ឱ្យបានល្អប្រសើរ ក្នុងទិសដៅធ្វើយ៉ាងណា ឱ្យមានសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ គ្មានការកកស្ទះចរាចរ ប្រកបដោយសុខុមាលភាព និងសុខសុវត្ថិភាព សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ការក្រើនរំលឹករបស់លោក ឯក ឃុនដឿន នៅក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពនៃរដ្ឋបាលខណ្ឌឫស្សីកែវ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានសង្កត់ធ្ងន់ឱ្យមន្ត្រីចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ទាំងការជួយដោះស្រាយរាល់ទុក្ខធុរៈគ្នាផ្សេងៗ ក្រៅពីលោក បន្តជុំរុញឱ្យមន្ត្រីខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:ឱ្យបានល្អប្រសើរ ក្នុងទិសដៅធ្វើយ៉ាងណា ឱ្យមានសណ្តាប់ធ្នាប់ល្អតាមដងផ្លូវ គ្មានការកកស្ទះចរាចរ ប្រកបដោយសុខុមាលភាព និងសុខសុវត្ថិភាព សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខណ្ឌឫស្សីកែវនេះ ក្រៅពីមានការចូលរួមផងដែរ ពីលោកអធិការរងនគរបាលខណ្ឌ តំណាងលោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌ និងតាមបណ្ដាការិយាល័យជុំនាញចំណុះរដ្ឋបាលខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ និងប្រជាការពារសង្កាត់ទាំង៧ផងដែរ៕