(កំពង់ស្ពឺ)៖ គួរឲ្យសង្វេគណាស់បុរសម្នាក់បានដាច់ក្បាល ផ្លោងចេញពីខ្លួនជាង២០ម៉ែត្រ ដោយសារជិះម៉ូតូសណ្តោងរ៉មកទៅបុក និងរថយន្ត ដឹកប្រេងដែលឈប់ស្ងៀមនៅលើផ្លូវត្រង់ភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។
មន្រ្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺមានរថយន្តដឹកប្រេងមួយគ្រឿង បានឈប់ស្ងៀមលើផ្លូវដោយដាក់ចំណាំងផ្លាតត្រឹមត្រូវ លុះដល់វេលាកើតហេតុស្រាប់តែមានបុរសម្នាក់បានបើកម៉ូតូឌ្រឹមសង់ ដែលមានសណ្តោងរ៉មកផងនោះមិនបានមើលក៏បើកទៅបុកពីក្រោយបណ្តាលឲ្យ បុរសដែលបើករ៉ឺម៉កនោះដាច់ក្បាលផ្លោង ចេញពីខ្លួនជាង២០ម៉ែត្រ ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសពត្រូវបានសាច់ញាតិរៀបចំ ដឹកយកទៅធ្វើបុណ្យនៅភូមិកំណើតតាមប្រពៃណី រឺឯវត្ថុតាំងទាំង២ ត្រូវបានសមត្ថកិច្ចស្រុកឧត្តុង្គ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕