(ភ្នំពេញ)៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ចំនួន៤រូប ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

សាកលវិទ្យាធិការទាំង៤រូប ដែលត្រូវបានផ្ដល់គោរមងារជា «ឧកញ៉ា» នោះរួមមាន៖

*ទី១៖ លោក ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៉ីអឺរ៉ុប
*ទី២៖ លោក តែ ឡូរិន សាកលវិទ្យាធិការ សាកលវិទ្យាល័យវេស្ទើន
*ទី៣៖ លោកស្រី ទេព កូលាប សាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ
*ទី៤៖ លោក ហេង វ៉ាន់ដា សាកលវិទ្យាធិការ សាកលវិទ្យាល័យវ៉ាន់ដា គណនេយ្យ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖