(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ លោក លោកស្រី ដែលជាតំណាងរាស្ដ្រមណ្ឌលពោធិ៍សាត់ បានបើកកិច្ចប្រជុំរួមគ្នា ជាមួយមន្ត្រីទីស្នាក់រដ្ឋសភា ដើម្បីបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការការងារ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំ លោក និងលោកស្រី បានឯកភាពគ្នាក្នុងការលេីកផែនការអនុវត្តការងារឆ្នាំ២០២២ មានដូចខាងក្រោម៖

*ទី១៖ បើកកិច្ចប្រជុំប្រចាំខែ នៅទីស្នាក់ការរដ្ឋសភា ក្នុងមួយខែម្តង

*ទី២៖ លោក លោកស្រី បានឯកភាពគ្នាក្នុងពេល៣ខែ ត្រូវចុះមូលដ្ឋានរួមគ្នាឲ្យបាន២ស្រុក ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងស្រុកនីមួយៗ

*ទី៣៖ មានផែនការបើកកិច្ចប្រជុំធំនៅទីស្នាក់រដ្ឋសភា ដើម្បីបូកសរុបការងារ ដោយមានការចូលរួមពី អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាស្រុក និងមន្ទីរនានាជុំវិញខេត្តដើម្បីចូលរួម ប្រជុំ និងឲ្យមន្ត្រីទីស្នាក់ការធ្វើកំណត់ហេតុ និងលិខិតស្នើសុំទៅអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីសុំយោបល់

*ទី៤៖ លោក លោកស្រី បានឧបត្ថម្ភនូវដងទង់ជាតិ ភ្លើងបំភ្លឺចំនួន៤គ្រាប់ និងសន្តិសុខម្នាក់យាម ប្រចាំការនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តពោធិ៍សាត់ ដោយការឧបត្ថម្ភនេះជាថវិកាផ្ទាល់របស់លោក លោកស្រី

*ទី៥៖ អ្នកតំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ បានឲ្យមន្រ្តីទីស្នាក់ការធ្វើលិខិតស្នើសុំពីការជួសជុលពិដានដំបូលអគារ និងរៀបការ៉ូឡាចាក់សាប នៅទីស្នាក់ការដោយលើកយកទៅពិភាក្សាជាមួយ អគ្គលេខាធិការដ្ឋានរដ្ឋសភា៕