Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ សូមយុវជនយុវតី កុំលង់ផុងខ្លួនដោយការសន្យាខ្យល់ពីបុគ្គលមួយចំនួន ធ្វើឲ្យបាត់បង់ឱកាសគ្រប់យ៉ាង ទាំងពេលវេលា ទ្រព្យធន និងអាយុជីវិត

24-04-2016 21:12

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមេសានេះ បានជំរុញឲ្យយុវជន យុវនារីកម្ពុជា ទាំងកុំលង់ផុងខ្លួន ដោយសារតែការសន្យា របស់បុគ្គលមួយចំនួន ដែលនាំឲ្យយុវជនយុវតីទាំងនោះ បានបង់នូវឱកាសគ្រប់បែបយ៉ាង ទាំងពេលវេលា ទ្រព្យធន និងអាយុជីវិតជាដើម។

តាមរយៈគេហទំព័រ Facebook របស់សម្តេចបានបញ្ជាក់ថា «គ្រប់វិនាទីនៃដង្ហើមចេញចូលរបស់ សម្តេចតេជោ ហ៊ុន សែន គឺតែងតែគិតអំពីសុខទុក្ខ និងភាពសុខសាន្តនៃការរស់នៅរបស់ប្រជាពលរដ្ឋ និងឱកាសសម្រាប់យុវជន។ សម្តេចតេជោ បានចំណាយពេលពាក់កណ្តាលជីវិតរត់លូន ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម រំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៌ ហើយបានបាត់បង់អស់នូវឱកាស ក្នុងពេលជាយុវវ័យ»

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ពេលនេះយុវជនយុវតី មានឱកាសគ្រប់យ៉ាង ហើយដែលត្រូវចាប់យកឱកាសទាំងអស់នេះ ឲ្យខានតែបាន ដើម្បីអនាគតដ៏រុងរឿងរបស់ខ្លួន។ កុំលង់ផុងខ្លួនដោយសារការសន្យាខ្យល់ពីបុគ្គលមួយចំនួន ដែលធ្វើឲ្យក្មួយៗយុវជន បាត់បង់ឱកាសគ្រប់យ៉ាងរួមទាំងពេលវេលា ទ្រព្យធន និងអាយុជីវិត..»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏អរគុណបងប្អូនជនរួមជាតិ ដែលតែងតែផ្តល់នូវជំនឿទុកចិត្ត ការគោរពស្រឡាញ់ និងគាំទ្រសម្តេចក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលឿនទៅមុខ៕