(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៩៧២,១៦៧នាក់ហើយ ដែលកើនឡើងជាង ២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៥,៦៩៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៣,៧៣២នាក់ (ស្លាប់ ១៤៤,១០៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៦១,១១៩នាក់ (ស្លាប់ ៥១,៦០១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៦៩,៨៨៦នាក់ (ស្លាប់ ៣១,៥៩១នាក់)
* ថៃ ឆ្លងចំនួន ២,២៣៥,៥៧៦នាក់ (ស្លាប់ ២១,៧៥០នាក់)
* វៀតណាម ឆ្លងចំនួន ១,៧៧៨,៩៧៦នាក់ (ស្លាប់ ៣៣,០២១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,២៩៩នាក់ (ស្លាប់ ១៩,២៧៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨១,៥៩៦នាក់ (ស្លាប់ ៨៣២នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៥២៦នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១១៣,៩៥១នាក់ (ស្លាប់ ៤០៣នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៥០៦នាក់ (ស្លាប់៩៨នាក់)៕