(បាត់ដំបង)៖ ព្រឹត្ដិការណ៍នៃការប្រកួតបាល់ទះពានរង្វាន់ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅទីលានក្លឹបកីឡាភូពុយ ខេត្តបាត់ដំបង បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ដែលការប្រកួតចាប់ពី ម៉ោង២រសៀលតទៅ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់ ស្រាបៀរលីអូលើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball 2016) នៅពហុកីឡាដ្ឋានជាតិ ខេត្ដបាត់ដំបងនេះ គឺប្រារព្ធធ្វើឡើងចំនួន៦ថ្ងៃ ដែលចាប់ពីថ្ងៃទី១៩-២៤ ខែមេសា ឆ្នាំ២០១៦នេះ។

សូមរួសរាន់អញ្ជើញចូលរួម ការប្រកួតបាល់ទះ នេះឲ្យបានកុះករឡើង ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ៖ http://www.leocupvolleyball.com/ នៅថ្ងៃនេះ៕