(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៩៤៦,២៧៥នាក់ហើយ ដែលកើនឡើងជាង ១មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៥,៤០៨នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៣,៤៣៣នាក់ (ស្លាប់ ១៤៤,១០២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៥៥,៨១៩នាក់ (ស្លាប់ ៥១,៥៨៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៦៧,០៤៤នាក់ (ស្លាប់ ៣១,៥៦០នាក់)
* ថៃ ឆ្លងចំនួន ២,២៣៥,៥៧៦នាក់ (ស្លាប់ ២១,៧២០នាក់)
* វៀតណាម ឆ្លងចំនួន ១,៧៦៣,០៤០នាក់ (ស្លាប់ ៣២,៨៣១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,១៥៥នាក់ (ស្លាប់ ១៩,២៧៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨០,៧៥៤នាក់ (ស្លាប់ ៨២៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៥១៦នាក់ (ស្លាប់ ៣,០១៤នាក់)
* ទ្បាវ ឆ្លងចំនួន ១១៣,៤៣២នាក់ (ស្លាប់ ៣៩១នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៥០៦នាក់ (ស្លាប់៩៨នាក់)៕