Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៩២លាន ៩២ម៉ឺននាក់ ស្លាប់ជាង ៥លាន ៤៦ម៉ឺននាក់ និងជាសះស្បើយជាង ២៥៥លាន ៣៣លាននាក់! (Video inside)

04-01-2022 10:58

(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៩២, ៩២៧,៩៨៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៤៦៥,៧៤៩នាក់ និងជាសះស្បើយឡើងវិញ ២៥៥,៣៣១,៤៩៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥៧, ០៧៥,៥០៨នាក់ ស្លាប់ចំនួន ៨៤៨,៨២៦នាក់ និងជាសះស្បើយចំនួន ៤១,៧០៨, ៩៥៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៩៥៨,៧៦៨នាក់ ស្លាប់ចំនួន ៤៨១,៨៩៣នាក់ និងជាសះស្បើយ ៣៤,២៩៥, ៤០៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ៣០៥,០៧៨នាក់ ស្លាប់ ៦១៩,២៤៥នាក់ និងជាសះស្បើយ ២១,៥៦៧,៨៤៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖