(ភ្នំពេញ)៖ ដើម្បីសម្រួលដល់អតិថិជន ក្នុងការទទួលបានព័ត៌មានបន្ថែម បុរី ប៉េង ហួត បានបង្កើតកម្មវិធី​លើទូរស័ព្ទដៃ Borey Peng Huoth Mobile Application ជាកម្មវិធីទូរស័ព្ទដៃ ដំបូងគេ​បង្អស់ក្នុងកម្ពុជា ដែលណែនាំពីផលិតផល និងព័ត៌មានផ្សេងៗដូចជា គម្រោងទីតាំង តម្លៃកម្ចីពីធនាគារ ការគណនាប្រាក់កម្ចីបង់រំលស់ កាតសមាជិក និងដៃគូសហការ។ល។

ឥឡូវនេះ លោកអ្នកអាចទាញយកកម្មវិធី បុរី ប៉េង ហួត Mobile Application ដោយគ្រាន់តែធ្វើតាមការណែនាំដូចខាងក្រោម៖ សម្រាប់ទូរស័ព្ទ iOS (IPhone) គ្រាន់តែចុច Link នៅខាងក្រោម ឬចូលទៅកាន់ App Store រួចវាយអក្សរ Borey PH នោះ​លោក​អ្នក​អាចទាញយកដោយឥតគិតថ្លៃ https://itunes.apple.com/us/app/borey-peng-huoth/id1093096533?mt=8

សម្រាប់ទូរស័ព្ទ Android គ្រាន់តែចុច Link នៅខាងក្រោម ឬចូលទៅកាន់ Play Store រួចវាយអក្សរ Borey PH នោះលោកអ្នកអាចទាញយកដោយឥតគិតថ្លៃ
https://play.google.com/store/apps/details?id=com.eclipse.penghuothapp&hl=en