(ភ្នំពេញ)៖ លោក សួន គឹមសុង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ បានដាក់ពាក្យបណ្តឹងតវ៉ាបន្ថែមទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពាក់ព័ន្ធបញ្ហាដីធ្លីស្ថិតនៅ ភូមិព្រៃតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាមួយបុគ្គលឈ្មោះ អៀង ណារិន។
នៅក្នុងពាក្យតវ៉ាបន្ថែមរបស់លោក សួន គឹមសុង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ ពេលលោកកំពុងកាន់កាប់ដីធ្លី ស្រាប់តែឈ្មោះ អៀង ណារិន បានប្តឹងលោកទៅកាន់សាលាដំបូងខេត្តកណ្តាល ដោយចោទប្រកាន់ពីបទក្លែងបន្លំលើកិច្ចសន្យាផ្ទេរដីចំនួន២ឯកសារ ប្រើប្រាស់លិខិតក្លែង និងផ្តល់ឯកសារដោយទុច្ចរិត ប៉ុន្តែត្រូវបានតុលាការកាត់ក្តីឲ្យលោកឈ្នះ ហើយបុគ្គលឈ្មោះ អៀង ណារិន បានបន្តប្តឹងទៅកាន់សាលាឧទ្ធរណ៍ និងតុលាការកំពូលទៀត ប៉ុន្តែតុលាការនៅតែកាត់ក្តីឲ្យលោកឈ្នះ។ លុះក្រោយមកឈ្មោះ អៀង ណារិន ក៏បានប្តឹងចូលក្រសួងមហាផ្ទៃ រហូតក្រសួងមហាផ្ទៃ បានចេញ ស.ជ.ណ ដោយធ្វើការចោទប្រកាន់លោកទៅវិញ។
ជាមួយនឹងការសម្រេចខាងលើនេះ លោក សួន គឹមសុង សូមអន្តរាគមន៍ដល់សម្តេចក្រឡាហោម ស ខេង ជួយលុបចោល ស.ជ.ណ ទាំង២លើករបស់ក្រសួងចោល ដើម្បីផ្តល់យុត្តិធម៌ជូនលោកវិញ។
ខាងក្រោមនេះជាពាក្យបណ្តឹងតវ៉ាបន្ថែមរបស់លោក សួន គឹមសុង៖