(អវកាស)៖ ជាការពិតណាស់ បាតុភូតនេះ បាននាំឲ្យមនុស្សងឿងឆ្ងល់រាប់ពាន់ឆ្នាំមកហើយ ដោយកាលពីសម័យដើមគេបានគិតថាជា ទេវតា, គ្រោះមហន្តរាយ, លាភសំណាង, ឬជាប្រផ្នូលល្អ និងអាក្រក់ ទៅតាមជំនឿនៃវប្បធម៌របស់ជាតិសាសន៍នីមួយៗ។
តាមការពិតផ្កាយដុះកន្ទុយ ដែលតែងតែលេចឡើងលើផ្ទៃមេឃនាពេលរាត្រីនោះ វាស្ទើរតែកើតមាន ជារៀងរាល់យប់ទៅហើយ ព្រោះតែវត្ថុអវកាស ឬដុំថ្មតូចៗជាច្រើន ដែលអណ្តែតឆ្លងកាត់ផែនដី ហើយបែកចេញជាផ្កាភ្លើង និងខ្លះទៀតធ្លាក់ចុះមកផែនដីតែម្តង។
យ៉ាងណាក៏ដោយ វាគ្រាន់តែជាទេពច្យុតិធ្លាក់មួយៗ និងមិនទៀងទាត់តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទេពច្យុតិ ដែលធ្លាក់ដូចភ្លៀងជាទៀងទាត់រៀងរាល់ខែមេសានោះ គឺមានលក្ខណៈប្លែក និងអស្ចារ្យ ដោយវាត្រូវបានគេអះអាងថា បានកើតឡើងក្នុងរយៈពេល ២,៦០០ឆ្នាំមកហើយ។
ចង់ដឹងថា វាកើតឡើងដោយរបៀបណា និងស្រស់ស្អាតបែបណានោះ សូមទស្សនាវីដេអូ ដែលបកប្រែជាភាសាខ្មែរដូចខាងក្រោមនេះ៖
រៀបរៀងដោយ៖ លោក ឥន្ទ វុត្ថា