(ភ្នំពេញ)៖ ស្ត្រីជនជាតិចិនម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារ «យៀក ថៃ» ដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចអគារ «យៀក ថៃ» ក្នុងសង្កាត់ទន្លេបសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីសាក្សី បានឱ្យដឹង នៅមុនពេលកើតហេតុ គេបានឮសូរសំលេងធ្លាក់ចុះពីលើអគារខាងលើង ភ្លាមៗនោះមនុស្សម្នាក៏នាំគ្នារត់ទៅមើល ស្រាប់តែឃើញស្ត្រីជាជនជាតិចិនម្នាក់ បានធ្លាក់ចុះមកក្រោមស្លាប់តែម្តង។
ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុ និងហ៊ុព័ទ្ធខ្សែនៅជុំវិញទីតាំង ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅជិតទីតាំងកើតហេតុនោះឡើយ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវជុំវិញករណីខាងលើនេះ តើជារឿងអត្តឃាត ឬជារឿងអ្វីផ្សេងទៀត៕