(ភ្នំពេញ)៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណេងមន្ត្រី៦រូប នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាអុនរដ្ឋលេខាធិការ និងជាទីប្រឹក្សាក្រសួង។

មន្ត្រីទាំង៦រូបដែលត្រូវតែងតាំងមុខតំណែងនោះរួមមាន៖

១-លោក អ៊ុំ សុថា ជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម
២-លោក លីវ មិនច័ន្ទ ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអនុរដ្ឋលេខាធិការ
៣-លោក ស៊ឹម ស៊ីថា ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៤-លោក យក់ ប៊ុនស៊ន  ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយក
៥-លោក ទឹង សុមិត្ត ជាទីប្រឹក្សាក្រសួង មានឋានៈស្មើអគ្គនាយក
៦-លោក ចាន់ ពិសិដ្ឋ ជាទីប្រឹក្សាក្រសួង មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕