Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ (Video inside)

03-01-2022 14:51

(ភ្នំពេញ)៖ ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់ជាផ្លូវ។ នេះបើតាមព្រះរាជក្រមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

ច្បាប់ស្តីពិហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាសលើកទី៦ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕