(ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី២ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ និងការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៣ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
*ទី១៖ ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២។ សម្រាប់មណ្ឌលប្រឡង ស្ថិតនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ អាសយដ្ឋាន៖ អគារលេខ១៧ ផ្លូវ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពេលព្រឹក៖ មុខវិជ្ជានីតិព្រហ្មទណ្ឌ (នីតិព្រហ្មទណ្ឌទូទៅ នីតិព្រហ្មទណ្ឌពិសេស) និងនីតិវិធីព្រហ្មទណ្ឌ រយៈពេល ៣ម៉ោង
ពេលរសៀល៖ មុខវិជ្ជានីតិរដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណីរយៈពេល ៣ម៉ោង។
*ទី២៖ ការប្រឡងប្រជែងជ្រើសរើសសិស្សសារការី ជំនាន់ទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។ សម្រាប់មណ្ឌលប្រឡង ស្ថិតនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ អាសយដ្ឋាន៖ អគារលេខ ១៧ ផ្លូវ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពេលព្រឹក៖
*មុខវិជ្ជានីតិអចលនទ្រព្យ រយៈពេល ១ម៉ោង ៣០នាទី
*មុខវិជ្ជានីតិពាណិជ្ជកម្ម និងនីតិក្រុមហ៊ុន រយៈពេល១ ម៉ោង ៣០នាទី
ពេលរសៀល៖
*មុខវិជ្ជានីតិកាតព្វកិច្ច និងកិច្ចសន្យារយៈពេល ២ម៉ោង០០នាទី
*មុខវិជ្ជានីតិគ្រួសារ រយៈពេល១ ម៉ោង ៣០នាទី
*បញ្ជាក់៖ បេក្ខជនត្រូវយកមកជាមួយនូវ សលាកប័ត្រឯកត្តជន, ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩, ឯកសារបញ្ជាក់អត្តសញ្ញាណ ឬឯកសារពាក់ព័ន្ធផ្សេងៗ សម្រាប់បង្ហាញដល់គណៈកម្មការរៀបចំការប្រឡងប្រជែងដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ មុននឹងអនុញ្ញាតចូលមណ្ឌលប្រឡង។
*បេក្ខជនទាំងអស់ត្រូវមកដល់មណ្ឌលប្រឡង៖ ពេលព្រឹក ត្រូវមកដល់ម៉ោង ០៦:៣០នាទីព្រឹក និងពេលរសៀល ត្រូវមកដល់ម៉ោង ១៣:៣០នាទីរសៀល
*បេក្ខជនមិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវសៀវភៅ ឬសំណៅឯកសារគ្រប់ប្រភេទ អាវុធជាតិផ្ទុះ, ទូរស័ព្ទដៃ, វិទ្យុទាក់ទង, Smart Watch, កាសប្លូធូ (bluetooch), Ipad, Tablet និងឧបករណ៍អេឡិចត្រូនិចផ្សេងៗ ជាដាច់ខាត
*បេក្ខជនមិនអនុញ្ញាតឱ្យបេក្ខជនយកយានជំនិះគ្រប់ប្រភេទចូលក្នុងបរិវេណមណ្ឌលប្រឡង៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖