Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ ទៀ បាញ់ ដឹកនាំប្រតិភូចេញទៅបំពេញ ទស្សនកិច្ចនៅប្រទេសរុស្ស៉ី រយៈពេល៩ថ្ងៃ

23-04-2016 22:30

(ភ្នំពេញ)៖ នៅម៉ោង១៩៖២០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោកស្រី បានដឹកនាំប្រតិភូការពារជាតិកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការ នៅសហព័ន្ធរុស្ស៊ី រយៈពេល០៩ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមេសារហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ តបទៅតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ សឺ ជីលយហ្គូ រដ្ឋមន្ត្រីក្រសួងការពារ ប្រទេសសហព័ន្ធរុស្ស៊ី។

នៅក្នុងដំណើរទស្សនកិច្ចមិត្តភាព និងផ្លូវការនៅសហព័ន្ធរុស្សី ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិរុស្សីក្រៅផ្លូវការ និងចូលរួមសន្និសីទសន្តិសុខអន្តរជាតិលើកទី៥ នៅក្រុងម៉ូស្គូ ដែលគេហៅថា Moscow Conference on International Security។

ក្នុងដំណើរទស្សន:កិច្ចនេះដែរ នាយឧត្តមសេនីយ៍ ទៀ បាញ់ គ្រោងជួបសំណេះសំណាល សាកសួរសុខទុក្ខសិក្ខាកាមរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញការសិក្សានៅទីនោះផងដែរ៕