(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៩៣២,១១៣នាក់ហើយ ដែលកើនឡើងជាង ២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៥,៣៤៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៣,១៦៨នាក់ (ស្លាប់ ១៤៤,០៩៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៥១,៩៣១នាក់ (ស្លាប់ ៥១,៥៧០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៦៤,៣៥៤នាក់ (ស្លាប់ ៣១,៥៣២នាក់)
* ថៃ ឆ្លងចំនួន ២,២២៩,៥៥៨នាក់ (ស្លាប់ ២១,៧២០នាក់)
* វៀតណាម ឆ្លងចំនួន ១,៧៦៣,០៤០នាក់ (ស្លាប់ ៣២,៨៣១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,០២៥នាក់ (ស្លាប់ ១៩,២៧៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨០,២៩០នាក់ (ស្លាប់ ៨២៩នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៥១០នាក់ (ស្លាប់ ៣,០១៣នាក់)
* ទ្បាវ ឆ្លងចំនួន ១១២,៧៦៧នាក់ (ស្លាប់ ៣៨០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤៧០នាក់ (ស្លាប់៩៨នាក់)៕