(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាមានពលករ១,៥០៣នាក់ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។

របាយការណ៍នៅថ្ងៃនេះបានបញ្ជាក់ដូចតទៅ៖

១៖ ខេត្តជាប់ព្រំដែនថៃ៧ខេត្ត៖ ចូលមណ្ឌល១៤១នាក់, ចេញពីមណ្ឌល១៤១នាក់ និងនៅក្នុងមណ្ឌល១,៥០០នាក់។

២៖ ខេត្តមិនជាប់ព្រំដែនថៃ ១៧ខេត្ត៖ ចូលមណ្ឌល០នាក់, ចេញពីមណ្ឌល០នាក់ និងនៅក្នុងមណ្ឌល៣នាក់។

៣៖ សរុប២៤ខេត្ត៖ ចូលមណ្ឌល ១៤១នាក់, ចេញពីមណ្ឌល១៤១ និងនៅក្នុងមណ្ឌល១,៥០៣នាក់៕

ខាងក្រោមនេះជា របាយការណ៍ពលករធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័ក៖