(កំពង់ធំ)៖ សាហាវដ៏ព្រៃផ្សៃមួយផ្តើមចេញពីភ្លើងប្រច័ណ្ឌ និងញៀនស្រា.ស ជាប្រចាំប្តីកំណាចបានយកពូថៅ មកកាប់ចញ្រ្ចាំប្រពន្ធបណ្តាលឲ្យស្លាប់ភ្លាមៗ និងបន្តរត់ទៅកាប់អ្នកជិតខាង បណ្តាលឲ្យស្លាប់ម្នាក់ទៀត និងរបួស២នាក់។
អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ បានកើតឡើង នៅវេលាម៉ោង១៩៖៣០នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ចំណុចភូមិពន្លៃ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនសង្ស័យដែលជាឃាត.ក.ឈ្មោះ ប៉ុស.ឡាប អាយុ៣៣ឆ្នាំ ត្រូវជាប្តីស្រ្តីរងគ្រោះ (ត្រូវបានឃាត់ខ្លួន)៖
ទី១៖ ស្រ្តីរងគ្រោះត្រូវប្រពន្ធឈ្មោះ យ៉ន អឿន អាយុ៣០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ បន្សល់ទុកនូវកូន២នាក់ (ស្រីទាំងពីរ) កំព្រាឪពុកម្តាយ។
ទី២៖ ជនរងគ្រោះឈ្មោះ ពេជ្រ ហ៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ជនសង្ស័យកាប់ចំកញ្ចឹង.ក (ស្លាប់ក្រោមផ្ទះ) មានទីលំនៅ.ភូមិ.ឃុំកើតហេតុខាងលើ
ទី៣៖ អ្នកដែលរងរបួសទី១ ឈ្មោះ កង.រិន ភេទស្រី អាយុ៣៩ឆ្នាំ (របួសធ្ងន់) ទី២៖ ឈ្មោះ កែ.អំ ភេទស្រី អាយុ៧៦ឆ្នាំ (របួសធ្ងន់) ទី៣៖ ឈ្មោះ ខាត់ ប្រេង ភេទប្រុសអាយុ៤១ឆ្នាំ (របួសស្រាល)។
លោក ទិត្យ សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ លោកបានបញ្ជាកម្លាំងក្រោមឱវាទ និងសហការជាមួយកម្លាំងអាវុធហត្ថស្រុកបារាយណ៍ ធ្វើការហ៊ុព័ទ្ធទីតាំងកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។
ជនសង្ស័យត្រូវបានអធិការនគរបាលស្រុកបារាយណ៍កសាងសុំណុំរឿង និងបញ្ជូនខ្លួនទៅស្នងការ នគរបាលខេត្តកំពង់ធំ ដើម្បីចាត់បន្តទៅតាមនិតិវិធី ចំណែកសាកសព ជនរងគ្រោះ សាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ស្រាលសាច់ញាត្តិ ដឹកយកមកសង្រ្គោះ នៅមន្ទីពេទ្យបង្អែកបារាយណ៍៕