(ភ្នំពេញ)៖ នៅខណៈនេះ វេលាម៉ោង៩៖០០នាទី យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ចូន ដែលទើបចូលកាន់តំណែងថ្មីនេះ បាននឹងកំពុងចុះត្រួតពិនិត្យដោយផ្ទាល់ ការងារអ៊ុតគំនូសចរាចរណ៍ផ្លូវ លើមហាវិថីសុរាម្រិត ចាប់ពីមហាវិថីសម្តេចសុធារស រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន សាជីវកម្ម-ស្ពានថ្នល់ចិន។

ការងារអ៊ុតគំនូសចរាចរណ៍ផ្លូវចំនួន២ខ្សែនៅ រាជធានីភ្នំពេញ ធ្វើឡើងនៅយប់ថ្ងៃនេះចាប់ពីម៉ោង៩ ដល់ម៉ោង៥ទៀបភ្លឺ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវទាំង២ខ្សែ រួមមាន ខ្សែទី១ លើមហាវិថីសុរាម្រិត ចាប់ពីមហាវិថីសម្តេចសុធារស រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន សាជីវកម្ម-ស្ពានថ្នល់ចិន និងខ្សែទី២ លើមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនកូរ៉េ SEIRRA Engineering & Construction៕