(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៨៩, ៧០១,៤៩៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៤៥៦,៩៦២នាក់ និងជាសះស្បើយឡើងវិញ ២៥៤,១៤៨,៤៧០នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥៥, ៨៦៤,៥១៩នាក់ ស្លាប់ចំនួន ៨៤៧,១៦២នាក់ និងជាសះស្បើយចំនួន ៤១,៥១៨, ៤៧២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៨៨៧,៩៨៣នាក់ ស្លាប់ចំនួន ៤៨១,៥១៩នាក់ និងជាសះស្បើយ ៣៤,២៧៥, ៣១២នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២២, ២៩១,៥០៧នាក់ ស្លាប់ ៦១៩,១៣៩នាក់ និងជាសះស្បើយ ២១,៥៦៧,៨៤៥នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖