(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យបូរផា នៃព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។

សាកលវិទ្យាល័យបូរផា នៃព្រះរាជាណាចក្រថៃ នៅថ្ងៃដដែលនោះ ក៏បានប្រគល់ជូននូវឯកសណ្ឋានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ជូនដល់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃកម្ពុជា។ នេះបើតាមការបង្ហោះឲ្យដឹងនៅគណនី Facebook របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។

ការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសរបស់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំនេះ ជាការសម្រេចបានសមិទ្ធផលជាច្រើនគួរជាទី មោទនៈក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាបានបង្កើតចំណងសហប្រតិបត្តិការភាពជាដៃគូ ជាមួយនឹងបណ្តាប្រទេសទាំងអស់លើសាកលលោក ជាពិសេសប្រទេសសមាជិកប្រទេសក្នុងសហគមន៍អាស៊ាន ដែលក្នុងនោះគឺកិច្ចសហការភាពជាដៃគូលើវិស័យអប់រំ ជាមួយនឹងព្រះរាជាណាចក្រថៃជាដើម៕