(សៀមរាប)៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះថា ក្នុងថ្ងៃឆ្លងឆ្នាំសាកល ២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន ១៨៩ ៤៣៦នាក់ បានដើរកម្សាន្តក្នុងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។
* ភ្ញៀវទេសចរជាតិមានចំនួន ១៨៩ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានពី៧៥-៨០% ប្រមាណជា ១៤០ ០០០-១៥០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖
- រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៧០ ០០០នាក់
- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥ ០០០នាក់
- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ១៤ ០០០នាក់
* ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៤៣៦ នាក់៕