(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៨៧៦,៣៩៥នាក់ហើយ ដែលកើនឡើងជាង ៤មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៤,៧៥៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦២,៧២០នាក់ (ស្លាប់ ១៤៤,០៩៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៤៣,៩៧៩នាក់ (ស្លាប់ ៥១,៥០៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៥៨,០៨៦នាក់ (ស្លាប់ ៣១,៤៨៧នាក់)
* ថៃ ឆ្លងចំនួន ២,២២៣,៤៣៥នាក់ (ស្លាប់ ២១,៦៩៨នាក់)
* វៀតណាម ឆ្លងចំនួន ១,៧៣១,២៥៧នាក់ (ស្លាប់ ៣២,៣៩៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣០,៨៣៤នាក់ (ស្លាប់ ១៩,២៦៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៩,០៦១នាក់ (ស្លាប់ ៨២៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៩៣នាក់ (ស្លាប់ ៣,០១២នាក់)
* ទ្បាវ ឆ្លងចំនួន ១១១,០៦០នាក់ (ស្លាប់ ៣៧២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤៧០នាក់ (ស្លាប់៩៨នាក់)៕