(ភ្នំពេញ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានតែងកំណាព្យ៦ល្បះគោរពជូនពរលោកឪពុក និងអ្នកម្តាយរបស់ខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២។
ក្នុងកំណាព្យនេះលោកបណ្ឌិត សុខ សុក្រឹត្យា បានគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមអភិបាលប្រោសព្រំលោកឪពុក និងអ្នកម្តាយមានសុខភាពល្អ កម្លាំងពលំមាំមួន និងចៀសផុតពីរោគាទាំងឡាយ ដើម្បីបានជាម្លប់ត្រជាក់ត្រជំដល់កូនចៅគ្រប់រូប។
លោក សុក្រឹត្យា ក៏បានរំលេចពីការគោរពដឹងគុណលោកឪពុក និងអ្នកម្តាយជានិច្ចនិរន្តរ៍ នូវគុណូបការៈរបស់អ្នកមានគុណទាំងពីរ ដែលមិនអាចកាត់ថ្លៃបាន៕