(ភ្នំពេញ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានតែងកំណាព្យ៨ល្បះគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២។
ក្នុងកំណាព្យនេះលោកបណ្ឌិត សុខ សុក្រឹត្យា បានរំលេចនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានរំលេចនូវគុណូបការៈរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ក្រៅតែពីរំលេចនូវការគោរពដឹងគុណចំពោះគុណូបការៈរបស់សម្តេចទាំងទ្វេហើយនោះ ក្នុងកំណាព្យជូនពរនេះ លោក សុខ សុក្រឹត្យា បានគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមអភិបាលប្រោសព្រំសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនៗ និងចៅៗ ជួបតែសុខដុមរមនា ចៀសចាកផុតពីរោគាទាំងឡាយពួង៕