(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំពីការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២។ នេះបើតាមសារាចរណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែធ្នូនេះ។
រាជរដ្ឋាភិបាល ដាក់ចេញនូវការណែនាំការអនុវត្តការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ដូចខាងក្រោម៖
១៖ ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ជូនមន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការ
ស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងយោធិននៃកងយោធពលខេមរភូមិន្ទ
សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ត្រូវអនុវត្តជាធម្មតាអនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
២៖ ការបម្រែបម្រួលស្ថានភាពថវិកា នៅក្នុងតារាងទូទាត់បៀវត្សសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ
នីតិប្រតិបត្តិ តុលាការ មន្ត្រីរាជការស៊ីវិលផ្សេងទៀត មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និង
យោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នៅឆ្នាំ២០២១ និងឆ្នាំ២០២២
ត្រូវអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២២ ដោយមិនមានការអនុវត្តប្រតិសកម្មឡើយ៕