ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះចែកមូលនិធិសមាគមមនុស្សធម៌សម្តេចក្រឡាហោម ស ខេងក្នុងឃុំពីរនៅខេត្តព្រៃវែង
23-04-2016 17:42
(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារជាច្រើននាក់ទៀត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានចុះសំណេះសំណាល និងចែកមូលនិធិសមាគមមនុស្សធម៌សម្តេចក្រឡាហោម ស ខេង នៅឃុំចំនួនពីរ ក្នុងខេត្តព្រៃវែង។ ឃុំចំនួនពីរក្នុងខេត្តព្រៃវែង រួមមាន ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច និងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕