(ញូដេលី)៖ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ហើយបានស្លាប់ បន្ទាប់ពីមិនអាចស៊ូទ្រាំបាននឹងរលកកម្តៅ ដ៏អាក្រក់ដែលបានកើនឡើងដល់លើស ៤៥អង្សាសេ នៅតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា រលកកម្តៅអាក្រក់ជាងគេបានវាយប្រហាររដ្ឋអូឌីសា និងតេឡាំងហ្គាណា ភាគខាងកើតប្រទេសឥណ្ឌា ហើយមនុស្សស្លាប់ភាគច្រើន ជាអ្នកដែលមានវ័យចំណាស់លើស ៥០ឆ្នាំ។ មនុស្សស្លាប់ទាំងនោះ មានកើតអការៈក្រហល់ក្រហាយ និងដាច់សសៃឈាមខួរក្បាល ដែលបង្កឡើងដោយរលកកម្តៅ ក្តៅនឹងស្ងួតខ្លាំង៕