Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរ៉ែ និងថាមពល ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ៨៧នាក់ ឱ្យបម្រើការងារនៅទីស្តីការក្រសួង សម្រាប់ឆ្នាំ២០២២

31-12-2021 15:42

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៨៧នាក់ ឱ្យបម្រើការងារនៅទីស្តីការក្រសួងរ៉ែ និងថាមពល។ សម្រាប់ការទទួលពាក្យស្នើសុំបម្រើការងារ ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ទៀតថា បេក្ខជនអាចទៅដាក់ពាក្យនៅនាយកដ្ឋានបុគ្គលិក មានទីតាំងស្ថិតនៅជាន់ទី១ អគារទីស្ដីការ ក្រសួងរ៉ែ និងថាមពល មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិត នៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានេះ សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖