Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា សោកស្តាយចំពោះទង្វើរបស់មន្រ្តីអង្គការមួយចំនួនលួងលោមឲ្យស្រីមុំ ឱ្យផ្តល់ព័ត៌មានមិនពិត

23-04-2016 17:04

(ភ្នំពេញ)៖ សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ និងខកចិត្តចំពោះទង្វើមន្រ្តីអង្គការមួយចំនួន ដែលបានចូលរួមបញ្ចុះបញ្ចូល ស្រីមុំ និងក្រុមគ្រួសារ ឱ្យផ្តល់ព័ត៌មានមិនពិតលើករណីរបស់ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានបញ្ជាក់ថា «សហព័ន្ធ សិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា សូមសម្តែងការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះទង្វើមន្រ្តីអង្គការ សមាគមនិងមន្រ្តីអង្គការ សិទ្ធិមនុស្សUN និងលោកមេឃុំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានបញ្ចុះបញ្ចូល លួងលោម បោកបញ្ឆោតកញ្ញា ស្រីមុំ និង ក្រុមគ្រួសារនាងឲ្យ និយាយភូតកុហកបោកប្រាស់ចាកពីការពិត ហើយទង្វើ និងសកម្មភាព អង្គការ សមាគម និងមន្រ្តីអង្គការសិទ្ធិ មនុស្ស UNទាំងនេះ គឺជានិច្ចកាលតែងតែមាននិន្នាការនយោបាយលំអៀងទៅរកគណបក្សប្រឆាំង ដែលជាការអនុវត្តផ្ទុយទៅនឹង ច្បាប់ស្តីពីសមាគម និងអ្គការមិនមែនរដ្ឋាភិបាល ត្រង់មាត្រា ២៥ចែងថា អង្គការមិនមេនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអាព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា»។

សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ក៏បានលើកសំណូមពរឲ្យរាជរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាល ចំពោះទង្វើ អង្គការសមាគម និងមន្រ្តីអង្គការសិទ្ធិមនុស្ស UN ខាងលើផងដែរ។

គួររំលឹកថា កញ្ញា ស្រីមុំ បានសរសេរនៅក្នុងលិខិតជំហរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះថា រូបនាងមិនអាចបន្តការបិទបាំង ចំពោះទង្វើខុសច្បាប់ ពីសំណាក់បុគ្គលមួយចំនួន និងអ្នកពាក់ព័ន្ធ ដែលបានបញ្ចុះបញ្ចូល លួងលោម បោសបញ្ឆោតរូបនាងនិងក្រុម គ្រួសារនាងឲ្យ និយាយភូតកុហកពីការពិតបានទៀតទេ។ ដោយអ្នកដែលពាក់ព័ន្ធ បញ្ចុះបញ្ចូលឲ្យរូបនាងនិយាយកុហកនោះរួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និងលោកស្រី លឹម មុន្នី មន្រ្តីអង្គការអាដហុក និងលោកស្រី ធី ឃីៈប្រធាន អង្គការ សីលការ, ប្រធានអង្គការ ណ្កដស៊ី, ឈ្មោះ ស៉ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN និងឈ្មោះ ស៊ាង ចែត មេឃុំស្រុក កំពង់ សៀម ខេត្តកំពង់ចាម។ កញ្ញា ស្រីមុំ បានថ្កោលទោស និងប្តឹងទៅស្ថាប័នមានសមត្ថកិច្ចចំពោះ អ្នកដែលបានបញ្ចុះបញ្ចូល លួងលោម បោកបញ្ឆោតរូបនាង និងក្រុមគ្រួសារនាង ឲ្យនិយាយភូតកុហកពីការពិត ដូចបានរៀបរាប់ឈ្មោះខាងលើ។

ពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយលោក កឹម សុខា, កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀតដោយទាមទារ សំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ៕