(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ហួត ឃាងវេង រដ្ឋលេខាធិការ ទទួលបន្ទុក APP ក្រសួងព័ត៌មាន និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងជូនពរលោករដ្ឋមន្ត្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ខាងមុខនេះ។ ជំនួបសម្តែងការគួរសម បានធ្វើឡើងនាសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួង៕