(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធពិធីអប អរសាទរខួបពីរឆ្នាំ នៃការ បង្កើត វិទ្យាស្ថានខុងជឺនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងជាសហប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថាន ខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង (ភាគីកម្ពុជា) ព្រមទាំង មានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការនិស្សិតរបស់ សកលវិទ្យាល័យជាតិបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។
លោកបណ្ឌិតសំ រ៉ានី ជាសកលវិទ្យាធិការង និងជាសហនាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជាបាន ថ្លែងជម្រាបជូនអង្គពិធីថា៖ ក្នុងរយៈពេលពីរឆ្នាំនេះវិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដើរតួនាទីក្នុងការពង្រឹងចំណងស្ពានមិត្តភាព និងធ្វើការផ្លាស់ប្តូរវប្បធម៌ ររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ក្នុងនាមជាប្រទេសធ្លាប់មាន ប្រវត្តិសាស្ត្រ និងអរិយធម៌ ដ៏រុងរឿង យូរ អង្វែងជាមួយគ្នា។វិទ្យាស្ថានខុងជឺបានរួមចំណែក បណ្តុះបណ្តាល ភាសាចិនដល់អ្នកសិក្សា បាន ចំនួនជាង១០០០ នាក់។
លោកបានបន្តទៀតថា នៅក្នុងឆ្នាំ២០២២នេះ វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យ ជាតិបាត់ ដំបង នឹងសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងដោយបានបើកថ្នាក់ រៀនភាសា ចិនទៅកាន់វិទ្យាល័យគោលដៅដូចជាវិទ្យាល័យពេជ្រចិន្តាជាដើម។
កន្លងមកវិទ្យា ស្ថានខុងជឺ បានបង្កើតមជ្ឈមណ្ឌលបង្រៀនភាសាចិនចំនួនពីរ នៅក្នុងក្រុមហ៊ុនឯកជនរបស់ចិនដូចជា៖ ក្រុម ហ៊ុន បាត់ដំបងខនស៍ស៊ីមេន និងក្រុមហ៊ុនវិនិយោគផលិត ឪសថហូណានអឺរកាង (កម្ពុជា) និងមាន បុគ្គលិកខ្មែរយើងបានសិក្សាបានចំនួន ជាង១០០នាក់ផងដែរ។
លោកបណ្ឌិតសំ រ៉ានីបានថ្លែងគូសបញ្ជាក់ទៀតថាវិទ្យាស្ថានខុងជឺនៃសាកល វិទ្យាល័យ ជាតិបាត់ ដំបងមានតួនាទីសំខាន់ៗ ដូចជា ការបង្រៀនភាសាចិន គ្រប់កម្រិតដល់ សាធារណ ជន។ ការបណ្តុះ បណ្តាលគរុកោសល្យដល់គ្រូបង្រៀនភាសាចិន និងការបើកថ្នាក់រៀន ភាសាចិន តាម គ្រឹះស្ថាន អប់រំនិងអង្គភាពឯកជននានា។
ការរៀបចំមជ្ឈមណ្ឌល ប្រឡងតេស្តភាសាចិន អន្តរ ជាតិ និង ផ្តល់វិញ្ញាបនបត្រគ្រូបង្រៀនភាសាចិនកម្រិតអន្តរជាតិ។ ការប្រឹក្សាពីព័ត៌មានសង្គម សេដ្ឋកិច្ច វប្បធម៌ និងការអប់រំនៅប្រទេសចិន។ ការធ្វើការសិក្សាស្រាវជ្រាវថ្នាក់ បណ្ឌិតរួមគ្នា និងការរៀប ចំកម្មវិធី អាហារូបករណ៍ថ្នាក់បណ្ឌិត និងអាហារូបករណ៍ភាពជាអ្នកដឹកនាំវ័យក្មេង។
លោកសាស្ត្រាចារ្យបណ្ឌិតយី យុងហ៊្សុង Yi Yong Zhong សហនាយកវិទ្យាស្ថានខុងជឺនៃ សាកលវិទ្យាល័យជាតិបាត់ដំបងបានថ្លែងថា៖វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង បច្ចុប្បន្នមានគ្រូបង្រៀនភាសាចិនចំនួន១៦រូប ក្នុងនោះមានសាស្ត្រាចារ្យថ្នាក់បណ្ឌិត៣រូប និង អនុបណ្ឌិតចំនួន១៣រូប។ វិទ្យាស្ថានបាននឹងកំពុងដំណើរការ វគ្គសិក្សាភាសា ចិនចំនួន៣កម្រិត រួមមានថ្នាក់សិក្សាកម្រិតមូលដ្ឋានថ្នាក់សិក្សា កម្រិតមធ្យម និងថ្នាក់សិក្សាកម្រិតខ្ពស់ដើម្បីបំពេញ តម្រូវការសម្រាប់ សិស្ស និស្សិត និងសាធារណៈជន នៅក្នុងភូមិភាគពាយព្យ។
លោកសាស្ត្រាចារ្យ យី យុងហ៊្សុង បានបន្ថែមថា៖ ដើម្បីសម្រេចនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» វិទ្យាស្ថានខុងជឺបានគាំទ្រសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការបើក ដេប៉ា តឺម៉ង់«ភាសាចិន» ដែលបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅនេះ។
លោកសហនាយកវិទ្យាស្ថានខុងជឺ បានសង្កត់ធ្ងន់ទៀតថា៖ វិទ្យាស្ថានបានជម្នះនូវការលំបាក ក្នុងបរិបទនៃការរីករាលដាលជំងឺកូរីដ-១៩ និងទទួលបានដោយជោគជ័យយ៉ាង ត្រចះត្រចង់ ដោយទទួលបាននូវសមិទ្ធផលជាច្រើនក្នុងការបង្រៀន និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេស យើង ទាំងពីរ។ វិទ្យាស្ថានខុងជឺសូមថ្លែងអំណរគុណដល់ សាកលវិទ្យាល័យបច្ចេកវិទ្យា អេឡិច ត្រូ និក គួយ លីន សាកលវិទ្យាល័យជាតិបាត់ដំបង អង្គភាពពាក់ព័ន្ធនានា ព្រមទាំងឥស្សរជនកម្ពុជា និងចិនដែលតែងតែគាំទ្រនិងជួយអភិវឌ្ឍវិទ្យាស្ថានខុងជឺកន្លងមកនេះ។
លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានថ្លែងថា ៖ក្នុងឱកាសឆ្នាំថ្មី២០២២នេះគឺជាការបើកទំព័រថ្មីមួយ សម្រាប់ការពង្រឹងមិត្តភាពរវាង ព្រះរាជាណា ចក្រ កម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។
លោកសាកលវិទ្យាធិការក៏បានថ្លែងអំណរ គុណ ដល់សម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ដែលបានគាំ ទ្រដល់ ការបង្កើត វិទ្យាស្ថានខុងជឺ នេះ។ លោកក៍បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ ២០២១-២០២២ សាកលវិទ្យាល័យជាតិបាត់ដំបងនឹងបញ្ចូលភាសាចិនកម្រិតមូលដ្ឋាននៅក្នុងកម្មវិធីអប់រំកម្រិត បរិញ្ញាបត្រចាប់ពីឆ្នាំទី២ ដោយមានកិច្ចសហការពីវិទ្យាស្ថានខុងជឺ និងដេប៉ាតឺម៉ង់ភាសាចិននៃ វិទ្យាស្ថានភាសាបរទេសរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។
លោក បានថ្លែងដោយសង្កត់ ធ្ងន់ទៀតថា ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់មួយ របស់ សាធារណៈ រដ្ឋ ប្រជាមានិតចិន នឹងក្លាយជាប្រទេសមួយ ដែលជាគោលដៅ សម្រាប់ការធ្វើវិនិយោគ ទុននិងធុរកិច្ច លើគ្រប់វិស័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយថ្មីៗនេះ រដ្ឋាភិបាលទាំងពីរ ក៏បានដាក់ចេញនូវគោលដៅថ្មីជាយុទ្ធសាស្ត្រ ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យរវាងចិន-កម្ពុជា ឱ្យឈានដល់១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ខាងមុខ។
លោកក៏បានជំរុញ និងលើក ទឹកចិត្តដល់សិស្ស និងនិស្សិត ឱ្យខិតខំយកចិត្តទុកដាក់ក្នុង ការសិក្សាភាសាបរទេស ឱ្យបាន យ៉ាង តិច២ភាសា ក្រៅពីភាសាកំណើតរបស់ខ្លួន ជាពិសេសភាសាចិន និងភាសាអង់គ្លេស ដើម្បីចូលរួម ធ្វើការប្រកួតប្រជែងទីផ្សារការងារទាំងនៅក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ៕