(បាត់ដំបង)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តបាត់ដំបង បានរៀបចំ ពិធីប្រគល់បណ្ណសរសើរមេត្រីភាព បរិស្ថាន ដល់ សាកលវិទ្យាល័យជាតិបាត់ដំបង។

ពិធីនេះរៀបចំឡេីងក្រោម ការចូលរួមពី អនុប្រឆាំងមន្ទីរបរិស្ថានខេត្តបាត់ដំបង និងមន្ត្រីបច្ចេកទេស។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសំណេះសំណាល និងស្វាគមន៍ ដល់ប្រតិភូមន្ទីរបរិស្ថាន ខេត្តបាត់ដំបង សម្រាប់ការយកចិត្តទុកដាក់ ក្នុងការវាយតម្លៃយ៉ាងម៉ត់ចត់ទៅលើបរិស្ថាននៃសាកលវិទ្យាល័យ៏ជាតិបាត់ដំបង។

លោកសាកលវិទ្យាធិការ បានរំលឹក ដឹងគុណដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងលោក សំ សុខា រដ្ឋលេខាជិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រង សកលវិទ្យាល័យជាតិបាត់ដំបងដែលបានផ្តល់នូវការទុកចិត្ត ដើម្បីចូលរួម ក្នុងការ អភិវឌ្ឍសាកលវិទ្យាល័យមួយនេះ ទៅរកភាពល្បីរន្ទឺ។

លោកបន្ដ ថាការអភិវឌ្ឍត្រូវធ្វើជាជំហ៊ាន និងតាមផែនការ ការរៀនរស់នៅ ជាមួយបរិស្ថាននាំឱ្យមានសេចក្តីសុខផ្លូវចិត្ត និងសុភមង្គល។

លោកក៏បានសន្យាថា នឹងបន្តអភិវឌ្ឍសាកលវិទ្យាល័យ ឱ្យក្លាយជាសកលវិទ្យាល័យបៃតងគម្រូ ដើម្បីបណ្តុះគំនិត
និស្សិតជំនាន់ក្រោយឱ្យស្រលាញ់បរិស្ថាន។

លោក អឿ គឹមឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងមន្ត្រីបច្ចេកទេស បាននាំយកបណ្ណសរសើរមេត្រីភាពបរិស្ថានជូន ដល់សាក៏លវិទ្យាល័យជាតិបាត់ដំបង។

លោកបានកោតសរសើរ ដល់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលមិនត្រឹមតែបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការកែលម ្អ និងការអភិវឌ្ឍកម្មវិធីអប់រំថ្មី ការផ្តលសេវានិស្សិត ការកសាងជួសជុលកែលម្អហៃដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ គម្រោងស្រាវជ្រាវ និងការវិនិវិនិយោគ ការងារធានាគុណភាពអប់រំផ្ទៃក្នុងនោះទេ តែថែមទាំងបានគិតគូជាពិសេស ដល់ការរស់នៅជាមួយបរិស្ថាន និងបណ្តុះគំនិតនិស្សិតជំនាន់ក្រោយ ឱ្យស្រលាញ់ប័រិស្ថាន។

លោកបានបន្ដ ស្ងេីចសសេីរអំពីការផ្លាស់ប្តូរ មុខមាត់ថ្មី របស់សាកលវិទ្យាល័យជាតិបាត់ដំបង រហូតក្លាយជាសកលវិទ្យាល័យតែមួយ និងដំបូងគេដែលទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាននេះ។

លោកបញ្ជាក់ថា ការវាយតម្លៃគុណវឌ្ឍ និងការផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់រូបវន្តបុគ្គល និងនីតិបុគ្គលប្រតិបត្តិមេត្រីភាពបរិស្ថាន ដូចខាងក្រោម៖

*មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបង្កើតក្រុមការងារវាយតម្លៃគុណវុឌ្ឍប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលមានសមាសភាព អនុប្រធានមន្ទីរទទួលបន្នកការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ថ្នាក់ដឹកនាំគ្រប់ការិយាល័យ និងមន្ត្រីជំនាញចំណុះមន្ទីរ តាមការចាំបាច់។

*ការវាយតម្លៃគុណវរូបវន្តបុគ្គល និងនីតិបុគ្គល ដែលបានអនុវត្តសកម្មភាព មេត្រីភាពបរិស្ថានឆ្នើម ដោយផ្អែកលើតារាងវាយតំម្លៃ គុណវុឌ្ឍរូបវន្តបុគ្គល និងនីតិបុគ្គល មេត្រីភាពបរិស្ថាន។

ប្រតិបត្តិករត្រូវបានធ្វើឡើងប្រកបដោយមានការទទួលខុសត្រូវខ្ពស់ មានសុក្រឹត្យភាពតម្លាភាព និងគណីនេយ្យភាព។

* មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវរៀបចំសំណើសុំផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថាន មកក្រសួងបរិស្ពានរៀងរាល់ត្រីមាស។

* នាយកដ្ឋានវង្វាន់ និងលើកទឹកចិត្ត ត្រូវសម្របសម្រួល និងផ្ដល់ការរណែនាំក្នុងដំណើរការវាយតម្លៃគុណវុឌ្ឍប្រតិបត្តិ
មេត្រីភាពបរិស្ថាន។
នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត ត្រូវពិនិត្យផ្ទៀងផ្ទាត់លទ្ធផល នៃក៏វាយតម្លៃគុណវឌ្ឍ របស់មន្ទីរបរិស្ដានរាជធានី ខេត្ត ដើម្បីរៀបចំបណ្ណសរសើរមេត្រីភាពបរិស្ថាន របស់ក្រសួងបរិស្ថាន។

*មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវចុះផ្ទាល់ ឬរៀបចំកម្មវិធី ផ្តល់ប័ណ្ណសរសើរ មេត្រីភាពបរិស្ថាន ជូនដល់រូបវន្តបុគ្គល និងនីតិបុគ្គលប្រតិបត្តិមេត្រីភាពបរិស្ថាន ដែលបានជ្រេីសរេីស៕