ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃ៣ ខែឧសភា សីតុណ្ហភាពអតិបរមាពី៣៥-៤២អង្សាសេ, មានភ្លៀងធ្លាក់តិច
23-04-2016 12:18
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមេសានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែមេសានេះ រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ដោយរយៈពេលនេះ អាកាសធាតុនៅតែក្តៅ ពោលសីតុណ្ហភាពអតិបរមាចាប់ពី ៣៥អង្សាសេ ដល់៤២អង្សាសេ ហើយខេត្តមួយចំនួនធំក៏មានភ្លៀងតិចផងដែរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ភ្លៀងលាយឡំផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ អាចនឹងកើតមាន ក្នុងខេត្តព្រះវិហារ កំពង់ធំ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង៕