(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា កម្លាំងនគរបាលរបស់លោក សហការ ជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានឃាត់ខ្លួន ជនបរទេសចំនួន ១៥នាក់ ពីបទ រត់ពន្ធបង្ខាំងមនុស្សឆ្លងដែន ។
ជនបរទេសចំនួន ១៥នាក់ មានស្រី០២នាក់ និងមាន០៥សញ្ជាតិ ក្នុងនោះរួមមាន សញ្ជាតិបង់ក្លាដេសចំនួន ០៨នាក់ សញ្ជាតិបាគីស្ថានចំនួន០២នាក់ សញ្ជាតិហ្វីលីពីនចំនួនម្នាក់ សញ្ជាតិប៉េរូចំនួនម្នាក់ និងសញ្ជាតិខ្មែរម្នាក់។
ការឃាត់ខ្លួននេះ ធ្វើឡើងខណៈដែលសមត្ថកិច្ចចុះប្រតិបត្តិការបង្រ្កាបទីតាំងហាងបរទេសឈ្មោះ Euro bar តាមបណ្តោយផ្លូវ៦៣ ផ្សាសូរិយាម៉ល រាជធានីភ្នំពេញ។
ក្រោយប្រតិបត្តិការនេះបានបញ្ចប់ ព្រះរាជអាជ្ញាដែលដឹកនាំការសម្របសម្រួល នៃប្រតិបត្តិការបានសំរេចចាក់សោរហាងឈ្មោះ Euro Bar ជាបណ្តោះអាសន្ន ជនបរទេស ទាំង១៥នាក់ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បសាកសួរបន្តតាមនីតិវិធី៕