ក្រុមឧទ្ទាម ISIS ប្រហារជីវិតស្ត្រី ២៥០នាក់ ព្រោះតែមិនព្រមធ្វើស្ត្រីទាសករផ្លូវភេទ
23-04-2016 10:55
(អ៊ីរ៉ាក់)៖ ក្រុមហ៊ុនឧទ្ទាម ISIS បានប្រហារជីវិតស្ត្រី ២៥០នាក់ នៅក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ដោយសារតែស្ត្រីទាំងនោះបានបដិសេធ ធ្វើជាទាសករផ្លូវភេទ ដើម្បីបម្រើតណ្ហាដល់ក្រុមឧទ្ទាមដ៏សាហាវមួយនេះ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា។
ស្ត្រីទាំងនេះ ត្រូវបានក្រុមឧទ្ទាម ISIS ចាប់ខ្លួន និងបង្ខំឲ្យរៀបការជាមួយសកម្មប្រយុទ្ធក្រុម ISIS ប៉ុន្តែពួកគេបានបដិសេធ ដូច្នេះទើបត្រូវបាន ISIS សម្លាប់តែម្ដង។ ក្រុមគ្រួសារនៃស្ត្រីមួយចំនួន ត្រូវបានក្រុម ISIS ស្លាប់ចោល ដោយក្នុងនោះមានទាំងក្មេង និងចាស់ផងដែរ។
ពាក់ព័ន្ធនឹងករណីនេះផងដែរ អាជ្ញាធរនៃទីក្រុង Mosul បានព្រមានដល់ស្ត្រីទាំងអស់កុំចាកចេញពីផ្ទះតែម្នាក់ឯង ដើម្បីចៀសវាងពីការ ចាប់ជំរិតរបស់ពួកក្រុម ISIS៕