(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមស្នើអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យសណ្តាប់ធ្នាប់នៅក្នុងភូមិ ដែលមានការចិញ្ចឹមមាន់ជល់ ដែលរងៀវពេញភូមិ និងបង្កសំឡេងរំខានដល់ដំណេកអ្នកជិតខាង ដែលត្រូវការសម្រាក ជាពិសេសនៅពេលព្រឹក។

ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ធ្លាប់បានជម្រាបអំពីផលវិបាក ក្នុងការរស់នៅដល់ម្ចាស់ផ្ទះចិញ្ចឹមមាន់ជល់ និងបានដាក់ពាក្យបណ្តឹងទៅដល់សង្កាត់ដែរ ដែលពេលនោះក៏មានការស្ងាត់ឈប់ចិញ្ចឹម ប៉ុន្តែស្រាប់តែពេលនេះ កក្រើតឡើងវិញ ពួកគាត់នាំគ្នាលួចចិញ្ចឹម ដែលបង្កជាសំឡេងរំខានយ៉ាងខ្លាំងដល់ដំណេក។

ប្រជាពលរដ្ឋ សូមស្នើឲ្យបញ្ឈប់ការចិញ្ចឹមតទៅទៀត ព្រោះរំខានដំណេកខ្លាំងណាស់ ហើយម្យ៉ាងនៅទីក្រុងពុំមែនជនបទទេ ដូច្នេះពុំគួរចឹញ្ចឹមនោះទេ ណាមួយ ការប្រជល់មាន់ជាអំពើខុសច្បាប់ ចុះតើចិញ្ចឹមមាន់ប្រជល់ ដើម្បីអ្វី?៕