(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ចើញមកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោង៨៖៥៥នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦។ ដំណើរត្រលប់មកកាន់ប្រទេសកម្ពុជា ពីសំណាក់សម្ដេច ហេង សំរិន នាពេលនេះ ធ្វើឡើង ក្រោយពីសម្តេច បានចូលរួមកិច្ចប្រជុំកំពូលប្រធានសភា អាស៊ី-អឺរ៉ុប លើកដំបូង នៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។
ក្រោយពេលមកដល់កម្ពុជាភ្លាមៗ សភាបានធ្វើសន្និសីទសារព័ត៌មានមួយ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដើម្បីបង្ហាញអំពីលទ្ធផលនៃទស្សនកិច្ចរបស់សម្តេច ហេង សំរិន។
សូមបញ្ជាក់ថា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប ចំនួន២ថ្ងៃ នៅទីក្រុងមូស្គូ កាលពី ថ្ងៃទី១៩ ខែមេសា ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ស្ថាប័នសភាទំាងពីរតំបន់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក៕