(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៨១៨,៥៦៤នាក់ហើយ ដែលកើនឡើងជាង ២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៣,៨២៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦២,៣៥១នាក់ (ស្លាប់ ១៤៤,០៨១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៩,៧៩០នាក់ (ស្លាប់ ៥១,២៤១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៥០,៥១៦នាក់ (ស្លាប់ ៣១,៤២៨នាក់)
* ថៃ ឆ្លងចំនួន ២,២១៧,២៨៧នាក់ (ស្លាប់ ២១,៦៤៧នាក់)
* វៀតណាម ឆ្លងចំនួន ១,៦៩៤,៨៧៤នាក់ (ស្លាប់ ៣១,៨៧៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣០,២៧៦នាក់ (ស្លាប់ ១៩,២៦២នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៨,៧៥០នាក់ (ស្លាប់ ៨២៦នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៧៣នាក់ (ស្លាប់ ៣,០១១នាក់)
* ទ្បាវ ឆ្លងចំនួន ១០៨,៧៨២នាក់ (ស្លាប់ ៣៥៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤៦៥នាក់ (ស្លាប់៩៨នាក់)៕