(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ ៩នាក់រងរបួសធ្ងន់ និង៤នាក់រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២១គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង, រថយន្តធុនតូច៧គ្រឿង, រថយន្តធុនធំ១គ្រឿង, យានយន្តផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៩លើក (ស្លាប់៥នាក់) ប្រជែង១លើក, បត់គ្រោះថ្នាក់១លើក (ស្លាប់១នាក់), មិនគោរពសិទ្ធិ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៧នាក់ (យប់៦នាក់)៕