(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤នាក់ (១ករណីនាំចូលប្រភេទអូមីក្រុង), អ្នកជំងឺចំនួន៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១នាក់ (ក្នុងនោះ១នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៤៧៣នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨៩៤នាក់, ស្លាប់សរុបចំនួន៣,០១១នាក់៕