(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧៩៥,៨៧៧នាក់ហើយ ដែលកើនឡើងជាង ២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៣,៤៧៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦២,១៥៧នាក់ (ស្លាប់ ១៤៤,០៧១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៩,១១១នាក់ (ស្លាប់ ៥១,២១៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៤៦,៨៣៣នាក់ (ស្លាប់ ៣១,៣៩២នាក់)
* ថៃ ឆ្លងចំនួន ២,២១៤,៧១២នាក់ (ស្លាប់ ២១,៦៣០នាក់)
* វៀតណាម ឆ្លងចំនួន ១,៦៨០,៩៨៥នាក់ (ស្លាប់ ៣១,៦៣២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣០,០០០នាក់ (ស្លាប់ ១៩,២៦០នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៨,៤០៩នាក់ (ស្លាប់ ៨២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៦៩នាក់ (ស្លាប់ ៣,០១០នាក់)
* ទ្បាវ ឆ្លងចំនួន ១០៧,៧៤០នាក់ (ស្លាប់ ៣៤២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤៦១នាក់ (ស្លាប់៩៨នាក់)៕