(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥នាក់ (២ករណីនាំចូល ប្រភេទអូមីក្រុង), ជាសះស្បើយ១១នាក់, ស្លាប់ចំនួន១នាក់ ( ១នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៨១លាន ៨០ម៉ឺននាក់ ស្លាប់ជាង ៥លាន ៤២ម៉ឺននាក់ និងជាសះស្បើយជាង ២៥០លាន ៩៤លាននាក់!

៣៖ លោក ហ៊ុន ម៉ាណែត៖ កងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាត គ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ

៤៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បើកកិច្ចប្រជុំបក្ស ពិភាក្សាពីគោលនយោបាយក្នុងឆ្នាំ២០២១

៥៖ លោក សម រង្ស៉ី គួរស្វែងរកនិងបង្ហាញមេដឹកនាំយុវជនបន្តវេនរបស់ខ្លួន ដើម្បីកុំឱ្យខ្មាស់គណបក្សប្រជាជនកម្ពុជា

៦៖ ទីបំផុតលោក ចូ បៃដិន ចុះហត្ថលេខាលើកញ្ចប់ថវិកាការពារជាតិជិត «៧៧០ពាន់លានដុល្លារ»

៧៖ ក្រសួងអប់រំ៖ ដំណើរការប្រឡងបាក់ឌុប២ថ្ងៃ ប្រព្រឹត្តទៅដោយរលូន និងមានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របតាមវិធានសុខាភិបាល

៨៖ ជប៉ុនព្រមព្រៀងបង្កើត ខ្សែទូរស័ព្ទបន្ទាន់ផ្នែកយោធាជាមួយចិន នៅឆ្នាំ២០២២

៩៖ ជប៉ុន គ្រោងអញ្ជើញលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សនកិច្ច និងប្រកាសផ្តល់ជំនួយបន្ថែមដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩

១០៖ ឥណ្ឌាអនុម័តឱ្យប្រើប្រាស់ថ្នាំកូវីដ១៩ របស់ក្រុមហ៊ុន Merck ព្រមទាំងវ៉ាក់សាំង២ប្រភេទបន្ថែមទៀត

១១៖ អគ្គរដ្ឋទូតឡាវចប់អាណត្តិ អរគុណកម្ពុជាដែលជួយគាំទ្រឡាវគ្រប់កាលៈទេសៈ ជាពិសេសជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

១២៖ សហរដ្ឋអាមេរិក និងប្រទេសរុស្ស៉ី នឹងបើកកិច្ចប្រជុំផ្នែកសន្តិសុខ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២

១៣៖ រាជរដ្ឋាភិបាល នឹងផ្ទេរអ្នកទោសអនីតិជនជាង១.៤ពាន់នាក់ ចេញពីពន្ធនាគារតាមបណ្ដារាជធានី-ខេត្ត ទៅមណ្ឌលយុវនីតិសម្បទា ខេត្តកណ្ដាល

១៤៖ «អូមីក្រុង» ធ្វើឲ្យចំនួនករណីឆ្លងកូវីដ-១៩នៅអូស្ត្រាលី កើនឡើងខ្ពស់បំផុតជាប្រចាំថ្ងៃ និងរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ

១៥៖ រដ្ឋត្រៀមទិញអង្ករជិត៥ពាន់តោន ស្តុកទុកត្រៀមផ្គត់ផ្គង់តម្រូវការក្នុងស្រុក ពេលចាំបាច់ សម្រាប់ឆ្នាំ២០២២

- ព័ត៌មាន Fresh News Plus

១៖ Samsung កំពុងសំងំផលិតស្មាតហ្វូនអេក្រង់បត់៣ផ្នត់ ឬ Tri-Folding

២៖ GoDaddy លក់ភាគហ៊ុនចំនួន ៦,៥ភាគរយឱ្យទៅមូលនិធិការពារហានិភ័យអាមេរិកក្នុងតម្លៃ ៨០០លានដុល្លារអាមេរិក

៣៖ បុណ្យណូអែលបញ្ចប់ ! រឿង «Spider-Man: No Way Home» កើបលុយបានលើសពី ១ពាន់លានដុល្លារ ជុំវិញពិភពលោក ខណៈចំណាយផលិតត្រឹមតែ ២០០លានដុល្លារ

៤៖ ការលក់រថយន្តនៅក្នុងប្រទេសចិនរំពឹងថានឹងកើនឡើងដល់ជាង ២៧លានគ្រឿង ក្នុងឆ្នាំ ២០២២

៥៖ កីឡាករ ៤រូបរបស់ Liverpool ចេញពីការធ្វើចត្តាឡីស័ក ត្រឡប់ទៅហ្វឹកហាត់វិញ មុនពេលធ្វើដំណើរទៅជួប Leicester

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)