(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានបើកសន្និបាតបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការ បង្ការ-បង្ក្រាបបទល្មើសសេដ្ឋកិច្ចប្រចាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦។
ពិធីនេះបានធ្វើឡើងនៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក អ៊ីន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕