(ព្រះវិហារ)៖ លោកឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែធ្នឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួសុខទុក្ខលោក អ៊ុត វ៉ាន់អេម អាយុ៨៥ឆ្នាំ ជាអតីតប្រធានតុលាការខេត្តព្រះវិហារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងពីជីវប្រវត្តិលោក អ៊ុត វ៉ាន់អេម អតីតប្រធានតុលាការខេត្តថា៖ «លោកបានកាន់តំណែងជាប្រធានតុលាការខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ១៩៨៨ ហើយលោកបានចូលនិវត្តន៍ក្នុងឆ្នាំ២០០៨។ បច្ចុប្ន្ននេះ លោកមានជំងឺស្លាប់មួយចំហៀងខ្លួន និងកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោកផងដែរ»។
ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានជូនពរសូមឱ្យលោក អ៊ុត វ៉ាន់អេន ឆាប់ជាសះស្បើយពីជំងឺ ដើម្បីនៅជាម្លប់ដល់កូនចៅ និងក្រុមគ្រួសារ។
នៅក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បាននាំសម្ភារ និងថវិកាមួយចំនួនមកប្រគល់ជូនដល់ក្រុមគ្រួសារលោក អ៊ុត វ៉ាន់អេម រួមមាន៖ ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ២កេស, ទឹកដោះគោ ឆៅ២ឡូ, ទឹកត្រជៀកកាំ១ឡូ, ស្ករសកន្លះគីឡូ និងថវិកាចំនួន ៤០មុឺនរៀលផងដែរ៕