(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជូនដំណឹងពីការងារអ៊ុតគំនូសចរាចរណ៏ ផ្លូវចំនួន២ខ្សែនៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩ ដល់ម៉ោង៥ទៀបភ្លឺ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមរសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ផ្លូវទាំង២ខ្សែ រួមមាន ខ្សែទី១ លើមហាវិថីសុរាម្រិត ចាប់ពីមហាវិថីសម្តេចសុធារស រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុន សាជីវកម្ម-ស្ពានថ្នល់ចិន និងខ្សែទី២ លើមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវត្តភ្នំ រហូតដល់រង្វង់មូលវិមានឯករាជ្យ ក្រោមជំនួយឧបត្ថម្ភពីក្រុមហ៊ុនកូរ៉េ SEIRRA Engineering & Construction។
ខាងក្រោមនេះ ជាសេចក្តីជូនព័ត៌មាន របស់ក្រសួងសាធារណការ៖