(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧៧៤,១១៦នាក់ហើយ ដែលកើនឡើងជាង ៤មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៣,១៧៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦១,៨៧៩នាក់ (ស្លាប់ ១៤៤,០៦៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៨,៧៩២នាក់ (ស្លាប់ ៥១,២១១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៤៣,៩៣៦នាក់ (ស្លាប់ ៣១,៣៦៩នាក់)
* ថៃ ឆ្លងចំនួន ២,២១២,៤០៧នាក់ (ស្លាប់ ២១,៥៩៨នាក់)
* វៀតណាម ឆ្លងចំនួន ១,៦៦៦,៥៤៥នាក់ (ស្លាប់ ៣១,៤១៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,៨១៣នាក់ (ស្លាប់ ១៩,២៥៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៨,០៤៤នាក់ (ស្លាប់ ៨២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៦៤នាក់ (ស្លាប់ ៣,០០៩នាក់)
* ទ្បាវ ឆ្លងចំនួន ១០៦,៧៧៨នាក់ (ស្លាប់ ៣២៨នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤៥៨នាក់ (ស្លាប់៩៨នាក់)៕