(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹងជាបន្ទាន់ពីភ្លៀងធ្លាក់បង្គួរ លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅតាមបណ្តាខេត្តចំនួន៤ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។
យោងតាមសេចក្តីជូនដំណឹងបន្ទាន់ដែលដាក់ពណ៌ក្រហម (ពណ៌ប្រកាសអាសន្ន) របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា «ដោយសារស្ថានភាពអាកាសធាតុ មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បណ្តាខេត្តមួយចំនួនរួមមាន ខេត្តបន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ អាចនឹងមានភ្លៀងធ្លាក់ជាបង្គួរលាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់»។ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខ្ពស់និងជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕